របៀបធ្វើស៊ុប
របៀបធ្វើស៊ុបម្រះ
គ្រឿងផ្សំ៖
1- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L
2- បង្គាស្រស់ 300g
3- មឹកស្រស់ 300g
4- ក្ដាមសមុទ្រស្រស់ 500g
5- សាច់គោស្រស់ 500g
6- ព្រុយត្រីឆ្លាម 400g
7- ប្រហិតមូល 200g
8- ផ្សិតម្ជុលមាស 100g
9- ម្រះខ្ចី 300g
10- ពពុះសណ្ដែក 200g
11- ជីរណា តិចតួច
12- ជីរវ៉ាន់ស៊ុយ តិចតួច
13- មីសួ 1កញ្ចប់តូច
14- មី 1កញ្ចប់តូច
15- ពពុះសណ្ដែក 100g
គ្រឿងផ្សំធ្វើទឹកស៊ុប ៖
1- ឆ្អឹងមាន់ឆៅ 2Kg
2- ទឹកត្រី 1ស្លាបព្រាបាយ
3- ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ
4- អំបិល 1ចឹប
5- ស្ករស 1ចឹប
6- ទឹកធម្មតា 6L
7- ខ្ទឹមបារាំង 1មើម
8- ដើមខ្ទឹមខ្យល់ 20g
9- ដើមឃិនឆាយធំ 20g
គ្រឿងផ្សំធ្វើទឹកត្រីកោះកុង៖
1- ទឹកត្រី 2ស្លាបព្រាបាយ
2- ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ
3- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
4- ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ
5- ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ
6- ស្ករស 6ស្លាបព្រាបាយ
7- អំបិល 1ចឹប
8- ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប
8- ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml
9- ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប
10- ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ
៙ វិធីធ្វើ៖
១- ដំបូងត្រូវធ្វើទឹកត្រីកោះកុងដោយយកគ្រឿងផ្សំ ធ្វើទឹកត្រីកោះកុងទាំងអស់កិនក្រឡុកចូលគ្នាភ្លក្សមើល ថែមថយរសជាតិតាមចំណូលចិត្តរួចទុកមួយឡែកសិន។
២- ដំណាក់កាលបន្ទាប់ យកឆ្អឹងមាន់មករម្ងាស់ធ្វើជា ទឹកស៊ុបដោយយកឆ្នាំងមួយដាក់ទឹកធម្មតា ឆ្អឹងមាន់បន្ថែមនូវគ្រឿងផ្សំរសជាតិរួមមាន ខ្ទឹមបារាំង ដើមខ្ទឹមខ្យល់ ដើមឃិនឆាយធំ ម្សៅស៊ុបរ៉តឌី ឬ ខ្នរ ស្ករសអំបិល និង ទឹកត្រីបន្តិចបន្តួចចូលរួចដាំលើភ្លើងតិចៗរហូតដល់ពុះ រម្ងាស់ចោល 2ម៉ោង សឹមត្រងវាយកតែទឹកថ្លាមកប្រើប្រហែល 3L។
៣- បន្ទាប់មកយើងត្រូវដួសទឹកស៊ុបដាក់ក្នុងឆ្នាំងនៅ លើចង្ក្រានភ្លើង។ នៅពេលដែលទឹកស៊ុបនោះពុះកញ្ជ្រោល ត្រូវដាក់បន្លែបង្ការរួមទាំងសាច់មឹក បង្គា ព្រុយត្រីឆ្លាមចូល ។
៤- នៅវគ្គបង្ហើយ ពេលដែលទឹកស៊ុបចូលជាតិបន្លែ សាច់ហើយ លោកអ្នកអាចដាក់មីសួ ឬ មី ចូលដើម្បី ទទួលទានជាមួយទឹកត្រីកោះកុងមួយចម្អែត បានយ៉ាងឆ្ងាញ់ពិសា។

Comments
Post a Comment