ភ្លាសាច់គោ ម្ហូបគ្រឿងក្លែម
ភ្លាសាច់គោ ម្ហូបគ្រឿងក្លែមថ្ងៃនេះ
គ្រឿងផ្សំ :
-សាច់គោ យកសាច់គុម្ពកន្ទុយ ៣ខាំ
-គល់ស្លឹកគ្រៃ និង ស្លឹកក្រូច ហាន់ស្ដើងៗ
-សណ្ដែកដី បុកលមៗ
-ប្រហុក (មិនដាក់ក៏បាន )
-រំដេង បុកអោយម៉ត់តែឯង
-ខ្ទឹមស ខ្ទឹមក្រហម ម្ទេស បុកអោយម៉ត់ ចូលគ្នាទាំងអស់
-បន្លែ ខ្ទឹមបារាំង ស្ពៃបូកគោ ម្ទេសប្លោក សណ្ដែកបណ្ដុះ ការ៉ុត សណ្ដែកគួ ជីគ្រប់មុខ បន្លែមុនចិតត្រាំទឹកកក១០នាទីអោយស្រួយ ថ្លឹងអោយបាន ៥ខាំ
-ស្ករស ២ស្លាបព្រាបាយ
-អំបិល១ស្លាបព្រាកាហ្វេ ដាក់លៃតាមប្រហុកច្រើនឬតិច
-ទឹកត្រី ២ស្លាបព្រាកាហ្វេ
-ក្រូចឆ្មារ ២ផ្លែ ឬច្រើនជាងនេះ
-ម្សៅស៊ុប ១ស្លាបព្រាកាហេ្វ
វិធីធ្វើ
👉
សាច់គោហាន់ស្ដើងៗ យកស្រុះទឹកក្ដៅពុះ ភ្លាមបិទភ្លើង ស្រង់ទុកដោយឡែក
យកទឹកដាំសល់ពីសាច់គោ ដាំអោយពុះ ដាក់ប្រហុកចូល កូរអោយឆ្អិន ទុកអោយត្រជាក់ ចាក់ចូលសាច់គោ ដាក់គ្រឿងបុក រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចូល រួច ដាក់គ្រឿងទេសចូល បន្ទាប់មកដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចចូល ច្របល់ថ្នមៗ ហើយដាក់បន្លែទាំងអស់ចូល ច្របល់ថ្នមៗ អោយបន្លែនៅស្រស់ហើយស្រួយ ដាក់សណ្ដែកដី ថែមជី ម្ទេស រោយក្រោយគេ ជាការស្រេច ៕
By Sakorak Thonn
@សុភាព នារី
Comments
Post a Comment