Posts

Showing posts from July, 2018

#របៀបធ្វើបង្អែមគ្រាប់ខ្នុរ (សូមចុច Like និង Share

Image
#គ្រឿងផ្សំ៖ ១. សណ្ដែកលឿង ១កូនចានចង្កឹះ ២. ស្ករស,ខ្ទិះដូង ៣.ពងទា៦គ្រាប់ ៤. ទឹក #វិធីធ្វើ៖ - សណ្ដែកយកទៅត្រាំទឹករយះពេល ៣ម៉ោងរួចហើយលាងទឹកអោយស្អាតយកទៅចំហ៊ុយរយះពេល១៥នាទី - ស្ករសកន្លះកូនចានចង្កឹះ  ខ្ទិះដូងកន្លះកូនចានចង្កឹះ លាយជាមួយសណ្ដែកកូរចូលគ្នាអោយម៉ត់(ដាក់ក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន) - ដាក់ខ្ទះបើកភ្លើងមធ្យម បន្ទាប់មកយកសណ្ដែកចាក់ចូលកូរអោយស្ងូត រួចលុញជារាងគ្រាប់ខ្នុរទុកមួយអន្លើសិន - យកពងទាគោះយកតែពងលឿងសុទ្ធ បន្ទាប់មកចាប់ផ្ដើមធ្វើទឹកស្ករយកខ្ទះបើកភ្លើងចាក់ស្ករចំនួន២កូនចានចង្កឹះលាយជាមួយទឹក២កែវ បន្ទាប់មកទៀតយកគ្រាប់ខ្នុរប្រលាក់ជាមួយពងទាដាក់ចូលក្នុងទឹកស្កររហូតដល់ទឹកស្ករពុះទើបស្រង់គ្រាប់ខ្នុរចេញ រួចជាស្រេច។

របៀបធ្វើស៊ុប

Image
របៀបធ្វើស៊ុបម្រះ គ្រឿងផ្សំ៖ 1- ទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់ 3-4L 2- បង្គាស្រស់ 300g 3- មឹកស្រស់ 300g 4- ក្ដាមសមុទ្រស្រស់ 500g 5- សាច់គោស្រស់ 500g 6- ព្រុយត្រីឆ្លាម 400g 7- ប្រហិតមូល 200g 8- ផ្សិតម្ជុលមាស 100g 9- ម្រះខ្ចី 300g 10- ពពុះសណ្ដែក 200g 11- ជីរណា តិចតួច 12- ជីរវ៉ាន់ស៊ុយ តិចតួច 13- មីសួ 1កញ្ចប់តូច 14- មី 1កញ្ចប់តូច 15- ពពុះសណ្ដែក 100g គ្រឿងផ្សំធ្វើទឹកស៊ុប ៖ 1- ឆ្អឹងមាន់ឆៅ 2Kg 2- ទឹកត្រី 1ស្លាបព្រាបាយ 3- ម្សៅស៊ុបរ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ 4- អំបិល 1ចឹប 5- ស្ករស 1ចឹប 6- ទឹកធម្មតា 6L 7- ខ្ទឹមបារាំង 1មើម 8- ដើមខ្ទឹមខ្យល់ 20g 9- ដើមឃិនឆាយធំ 20g គ្រឿងផ្សំធ្វើទឹកត្រីកោះកុង៖ 1- ទឹកត្រី 2ស្លាបព្រាបាយ 2- ទឹកក្រូចឆ្មារ 4ស្លាបព្រាបាយ 3- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ 4- ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាបាយ 5- ម្ទេសហឹរ 1ស្លាបព្រាកាហ្វេ 6- ស្ករស 6ស្លាបព្រាបាយ 7- អំបិល 1ចឹប 8- ប៊ីចេង (ដាក់ក៏បានមិនដាក់ក៏បាន) 1ចឹប 8- ទឹកដូងខ្ចីដែលមានរសជាតិផ្អែម 150ml 9- ជីរវ៉ាន់ស៊ុយចិញ្ច្រាំ 1ចឹប 10- ទឹកម្ទេសផ្អែមរបស់ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ ...

របៀបធ្វេីមឹកបំពងម្ទេស

Image
របៀបធ្វេីមឹកបំពងម្ទេស រឿងផ្សំ៖ - មឹកហាន់កង់ៗ ឬគ្រាន់តែ​ឆូត​កុំ​ឲ្យដាច់ ៥០០ក្រាម - ម្ទេសចង្អុលមេឃយកពណ៌ក្រហមចិញ្ច្រាំ​ឲ្យ​ល្អិត​ ៦គ្រាប់ - ស្ករស ១ស្លាបព្រាបាយ - អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - ទឹកខ្មេះ ១ស្លាបព្រាបាយ - ទឹកសុទ្ធ ៥ស្លាបព្រាបាយ - ប្រេងឆាទុកបំពង ១ចានចង្កិះ របៀបធ្វើ៖ ១. ចាប់​ផ្តើម​​មឹក​បំពង​ឲ្យ​ឡើង​ក្រហម​ ហើយ​ដួស​ទុក​មួយ​ឡែក​។​ ២. ​បន្ទាប់​មកចាប់​ដាក់​បេង​ឆា​ក្នុង​ខ្ទះឲ្យ​ឡើង​ក្តៅ រួច​ដាក់ស្ករ​, អំបិល,​ ម្ទេស, ​ទឹកខ្មេះ ​និង​ទឹក​សុទ្ធ​ចូល​ក្នុង​ខ្ទះ​កូរ​ឲ្យ​ឡើង​ខាប់​ ហើយ​យក​ទៅ​ស្រោច​ពី​លើ​មឹក​ដែល​បំពង​រួច​ជា​ការ​ស្រេច៕

របៀបធ្វើបង្អែមបបរត្នោតខ្មែរឆ្ងាញ់ៗ

Image
#របៀបធ្វើបង្អែមបបរត្នោតខ្មែរឆ្ងាញ់ៗ #គ្រឿងផ្សំ៖ - ត្នោត ២០រឺ៣០ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ - អង្ករដំណើប ២ ចានចង្កឹះពេញលាងឲ្យស្អាត - ស្ករសរ ៤០០ ក្រាម - អំបិល ២ ស្លាបព្រាកាហ្វេ - ខ្ទិះដូង #វិធីធ្វើ៖ ១. មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។ ២. បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការស្រេច។ #វីធីធ្វើខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់ ៖ ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំជាការស្រោច ៕ ប្រភព » ផ្ទះមុខម្ហូប