របៀបធ្វេីមឹកបំពងម្ទេស
របៀបធ្វេីមឹកបំពងម្ទេស
រឿងផ្សំ៖
- មឹកហាន់កង់ៗ ឬគ្រាន់តែឆូតកុំឲ្យដាច់ ៥០០ក្រាម
- ម្ទេសចង្អុលមេឃយកពណ៌ក្រហមចិញ្ច្រាំឲ្យល្អិត ៦គ្រាប់
- ស្ករស ១ស្លាបព្រាបាយ
- អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ១ស្លាបព្រាបាយ
- ទឹកសុទ្ធ ៥ស្លាបព្រាបាយ
- ប្រេងឆាទុកបំពង ១ចានចង្កិះ
របៀបធ្វើ៖
១. ចាប់ផ្តើមមឹកបំពងឲ្យឡើងក្រហម ហើយដួសទុកមួយឡែក។
២. បន្ទាប់មកចាប់ដាក់បេងឆាក្នុងខ្ទះឲ្យឡើងក្តៅ រួចដាក់ស្ករ, អំបិល, ម្ទេស, ទឹកខ្មេះ និងទឹកសុទ្ធចូលក្នុងខ្ទះកូរឲ្យឡើងខាប់ ហើយយកទៅស្រោចពីលើមឹកដែលបំពងរួចជាការស្រេច៕
Comments
Post a Comment