របៀបធ្វេីមឹកបំពងម្ទេស រឿងផ្សំ៖ - មឹកហាន់កង់ៗ ឬគ្រាន់តែឆូតកុំឲ្យដាច់ ៥០០ក្រាម - ម្ទេសចង្អុលមេឃយកពណ៌ក្រហមចិញ្ច្រាំឲ្យល្អិត ៦គ្រាប់ - ស្ករស ១ស្លាបព្រាបាយ - អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ - ទឹកខ្មេះ ១ស្លាបព្រាបាយ - ទឹកសុទ្ធ ៥ស្លាបព្រាបាយ - ប្រេងឆាទុកបំពង ១ចានចង្កិះ របៀបធ្វើ៖ ១. ចាប់ផ្តើមមឹកបំពងឲ្យឡើងក្រហម ហើយដួសទុកមួយឡែក។ ២. បន្ទាប់មកចាប់ដាក់បេងឆាក្នុងខ្ទះឲ្យឡើងក្តៅ រួចដាក់ស្ករ, អំបិល, ម្ទេស, ទឹកខ្មេះ និងទឹកសុទ្ធចូលក្នុងខ្ទះកូរឲ្យឡើងខាប់ ហើយយកទៅស្រោចពីលើមឹកដែលបំពងរួចជាការស្រេច៕